លឺ វង្ស វិឆ័យ មិនអស់ចិត្ត រឿង សោភ័ណ្ឌ ថាទទួលគ្រប់ពេលបើចង់ប៉ះម្តងទៀត
ក្រោយទទួលដំណឹងមកថាសិស្សប្អូន វង្ស វិឆ័យ ចាញ់មិនទាន់អស់ចិត្ត រឿង សោភ័ណ្ឌ បានបង្ហើបថារូបគេទទួលបានគ្រប់ពេលបើសិនចង់ប៉ះគ្នាម្តងទៀតពេលណាក៏បាន ។
ដៃភ្លើងជើងរន្ទះ បានបញ្ជាក់ថា ក្នុងនាមជារៀមច្បងអាចស្វាគមន៍គ្រប់ពេល បើសិន វិឆ័យ គាត់មិនទាន់អស់ចិត្តក្នុងការប្រកួតចាញ់កាលពីប៉ះគ្នាលើកទី១នាសង្វៀន CNC កាលពីចុង សប្តាហ៍កន្លងទៅ ។
សោភ័ណ្ឌ បន្ថែមថា ខ្ញុំមិនមែនមានអំនួតអ្វីនោះទេ ប៉ុន្តែក្នុងនាមជាកីឡាករត្រូវតែទទួលការប្រកួតបើសិនគេចង់ប៉ះជាមួយហើយឈ្នះរឺចាញ់ជារឿងកីឡា ដូចនេះសម្រាប់ វិឆ័យ មិនថា គាត់ជាកីឡាករល្អប៉ុណ្ណានោះទេ ខ្ញុំរង់ចាំទទួលគ្រប់ពេល ។
គួររំលឹកផងដែរថា ក្រោយប្រកួតចប់ពេញ៥ទឹករវាង រឿង សោភ័ណ្ឌ និង វង្ស វិឆ័យ កាលចុងសប្តាហ៍ ចៅក្រម៣នាក់បាន រឿង សោភ័ណ្ឌ ឈ្នះ ខណៈ ២រូបបានអោយ វិឆ័យ ឈ្នះ ហើយលទ្ធផលនេះធ្វើអោយសិស្សក្លិប៩១១ មិនសូវសប្បាយចិត្តនឹងចង់ជួបគ្នាម្តងទៀតនាពេលខាងមុខ ៕