កាតារបានបាល់១១ម៉ែត្រ៣ដងឈានទៅហ្ស៊កដានីលើកពាន Asian Cup
Akram Afif បានស៊ុតបាល់ពិន័យ១១ម៉ែត្រ៣ដងម្នាក់ឯង ជួយឱ្យកាតារយកឈ្នះ ហ្ស៊កដានី ក្នុងលទ្ធផល ៣-១ ប្រកួតវគ្គផ្តាច់ព្រ័ត្រ Asian Cup នៅកីឡដ្ឋាន Lusail ។
លទ្ធផលនេះមានន័យថាម្ចាស់ផ្ទះកាតារបានក្លាយជាក្រុមទី៥ ដែលឈ្នះជើងឯកអាស៊ី និងជាការឈ្នះសាជាថ្មី បន្ទាប់ពីឆ្នាំ ២០១៩ផងដែរ។
ហ្ស៊កដានី បានព្យាយាមចង់ឈ្នះជើងឯកជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ក្រោយបានទម្លាក់កូរ៉េខាងត្បូង ២-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕