គ្រូបង្គោលកូរ៉េខាងត្បូងត្រូវអ្នកគាំទ្រគប់ស្ករគ្រាប់ដាក់ពេលទៅដល់ព្រលានយន្ដហោះ
គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសលោក Jurgen Klinsmann បានទទួលប្រតិកម្មយ៉ាងចាស់ដៃភ្លាមៗពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិក្នុងស្រុក បន្ទាប់ពីវិលត្រលប់ទៅប្រទេសកូរ៉េវិញបន្ទាប់ពីធ្លាក់ពី Asian Cup 2023 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
សារព័ត៌មាន Chosun បានរាយការណ៍ថា អ្នកគាំទ្រជនជាតិកូរ៉េជាច្រើននាក់ត្រូវបានប៉ូលីសចាប់ខ្លួនពីបទគប់ស្ករគ្រាប់ដាក់លោក Klinsmann នៅព្រលានយន្តហោះក្រុង Incheon ដើម្បីតវ៉ាប្រឆាំងនឹងគ្រូបង្វឹកជនជាតិអាល្លឺម៉ង់។
អ្នកគាំទ្រមួយចំនួនផ្សេងទៀតក៏ត្រូវបានព្រមានផងដែរសម្រាប់ការហៅវីរបុរសអាល្លឺម៉ង់ថា “មនុស្សឆ្កួត” ហើយថែមទាំងបានជេរប្រមាថយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្វឹកជនជាតិកូរ៉េទៀតផង ដោយសារតែរឿងចាញ់ហ្ស៊កដានី ២ទល់នឹង០។ អ្នកខ្លះថែមទាំងទាមទារលោក Klinsmann ចេញពីតំណែងទៀតផង៕