
មេឃខៀវ Man Cityយកបានទ័ពស្រួចថ្មីមកពី ពពកស អាហ្សង់ទុីន
ខ្សែប្រយុទ្ធដ៏មានទេពកោសល្យរបស់ River Plate កីឡាករ Julián Alvarez សម្រេចចូលរួមជាមួយ Man City ហើយបន្ទាប់ពីបានកិច្ចព្រមព្រៀងជាអចិន្ត្រៃយ៍តម្លៃ ១៨.៥លានអឺរ៉ូរហូតដល់ខែមិថុនា ឆ្នាំ 2027 ។
យ៉ាងណាមិញការមកដល់របស់Julián គេនឹងមិនបានបង្ហាញខ្លួនជាមួយនឹងឈុតធំរបស់ Man City នៅក្នុងខែមករានេះនោះទេ ពោលគេត្រូវបានរំពឹងថានឹងបន្តខ្ចីជើងនៅ River Plate រហូតដល់ខែមិថុនាតាមសំណើរ។
សូមបញ្ចាក់ថា Manchester City ចាត់ទុក Julián គឺជាខ្សែប្រយុទ្ធដ៏ល្អម្នាក់នាពេលអនាគតនឹងមានសក្តានុពល ៕
អត្ថបទ៖ Monsoon