លោក Pochetino បង្ហាញពីសមានចិត្តចំពោះលោក Ole Gunnar Solskjaer មុនពេល Spur ប៉ះជាមួយ Man Utd នៅជើងទី2រដូវកាលនេះ
នារាត្រីថ្ងៃអាទិត្យទី13ខែមករានេះ ក្រុមមាន់ខ្នាយមាស Tottenham Hot Spur និងត្រូវធ្វើជាម្ចាស់ផ្ទះចាំទទួលភ្ញៀវដែលធ្លាប់ឈ្នះពានជើងឯកច្រើនជាងគេនៅអង់គ្លេស Manchester United ក្នុងក្របខ័ណ្ឌ Premier League សប្តាហ៍ទី22។ ក្រុមដែលដឹកនាំដោយលោក Mauricio Pochettino ធ្លាប់បានប្រកួតយកឈ្នះក្រុមដែលមានរហ័សនាម បិសាចក្រហម 3-0 ម្តងរួចហើយកាលពីជើងទី1នៅ Old Trafford។
ប្រាប់អ្នកសារព័ត៌មានពីកន្លែងហ្វឹកហាត់លោក Pochettino បាននិយាយថា លោកចូលចិត្តក្បួនប្រយុទ្ធរបស់ Man Utd ដែល Ole កំពុងដឹកនាំនាពេលបច្ចុប្បន្ន។ លោកមើលឃើញថាកីឡាកររបស់ក្រុម Man Utd កំពុងតែមានទំនុកចិត្ត ពួកគេធ្វើបានយ៉ាងល្អប៉ុន្មានប្រកួតនេះ ហើយពួកគេពិតជាក្រុមមួយដែលប្រកបទៅដោយភាពគ្រោះថ្នាក់។
ឋិតនៅចំណាត់ថ្នាក់លេខ3លើតារាងដែលកំពុងដេញតាមក្រុមលេខ1 Liverpool ចំនួន6ពិន្ទុបានធ្វើអោយលោក Pochettino មានការព្រួយបារម្ភខ្លះដែរចំពោះការប្រកួតទល់និង Man Utd ដោយលោកបានបន្ថែមទៀតថា ការបាត់បង់ពិន្ទុគឺរឿងដែលមិនគួរកើតឡើង ព្រោះវាបានបន្ថែមគម្លាតរបស់យើងពី2ក្រុមនៅខាងលើកាន់តែឆ្ងាយ។ តែយើងក៏មិនអាចបដិសេធបាននូវគុណភាពលេងរបស់ពួកគេក្រោមការដឹកនាំដោយលោក Solskjaer បានដែរ។
លោក Pochettino ក៏បានបង្ហាញការព្រួយបារម្ភផ្សេងទៀតដែរទាក់ទងទៅនិងការចាកចេញរបស់កីឡាករ Sisoko, Danny Rose, Alderweireld ដែលពួកគេសុទ្ធតែបានជួយអោយ Spur ប្រកួតឈ្នះ Chelsea ក្នុងពានរង្វាន់ League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី1កន្លងមកដោយលើកឡើងថា យើងមិនចង់អោយមានការចាកចេញណាមួយឡើយព្រោះពួកយើងកំពុងតែក្លាយជាក្រុមមួយដែលអាចចេញទៅដណ្តើមពានរង្វាន់ធំៗបានពីក្រុមធំៗដទៃ។
ជំនួបរវាង Tottenham Hot Spur ជាមួយ Manchester United និងចាប់ប្រកួតនៅវេលាម៉ោង 23:30 ខណៈដែលក្រុមហ៊ុនទូរទស្សន៍ CBS ក៏និងផ្សាយបន្តផ្ទាល់ចែកជូនបងប្អូនកម្ពុជាទស្សនាដោយពុំគិតថ្លៃផងដែរ។