ឡៅ ចិត្រា បំពេញបំណងបងប្អូនទៅក្រៅប្រទេសហើយ !
កាលពីម្សិលមិញលោក ហ៊ុន ចាន់រាជ បានបញ្ជាក់ថាកីឡាករគុនខ្មែរគីឡូ ៦១ ដែលលោកត្រូវការនឹងបង្ហាញជូនបងប្អូននៅថ្ងៃនេះ ខណៈពេលនេះគឺចេញមកហើយគឺ អ្នកលេងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា ។
ក្រោយពីម្ចាស់ក្លិប Cambodian Top Team ប្រកាសមានអ្នកគាំទ្រជាច្រើនចង់អោយយកកីឡាករ ឡៅ ចិត្រា ហើយរូបលោកផ្ទាល់ក៏ចង់បានអ្នកប្រដាល់នៃក្លិប ៩១១ នេះផងដែរ ឥលូវនេះអ្វីៗគឺបានដូចបំណងហើយ ។
សូមបញ្ជាក់ថា កម្មវិធីដែលកីឡាករនេះទៅប្រកួតមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែភាគរយច្រើនគឺកម្មវិធី One Championship ដែលធ្វើឡើងនៅទឹកដី ប្រទេសថៃ ដែលការចេញទៅនេះ ចិត្រា អាចបានតម្លៃខ្លូនចាប់ពី៥ពាន់ដុល្លារឯណោះ ។