រឿង សោភ័ណ្ឌ មិនប្រាថ្នាវ៉ៃ ធឿន ធារ៉ា អោយសន្លប់
មុនប៉ះកីឡាករ ធឿន ធារ៉ា លើកទី២ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ នាថ្ងៃ សៅរ៍ សប្តាហ៍នេះ អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ បានបង្ហើបថាមិនអាចមើលស្រាលចំពោះសិស្សប្អូន បាននោះទេ ពីព្រោះកីឡាប្រឹងប្រែងហ្វឹតហាត់ដូចគ្នាមុនដល់ថ្ងៃប្រកួត ។
រឿង សោភ័ណ្ឌ បានបញ្ជាក់សម្រាប់ការប្រកួតនេះថាការហ្វឹកហាត់ត្រៀមខ្លួនបានរួចរាល់ហើយ នៅតែបង្ហាញលើសង្វៀនតែប៉ុណ្ណោះថាបានដល់កម្រិតណានោះទេ ។ កូនសិស្សរបស់លោក ឈិន ខ្វាន់ចៃ បន្ថែមថាមិនថាឈ្នះរឺចាញ់នឹងប្រឹងប្រែងប្រកួតអោយអស់ពីសមត្ថភាព ហើយក៏មិនប៉ងដល់វ៉ៃ ធឿន ធារ៉ា អោយសន្លប់នោះទេ ពោលត្រឹមឈ្នះពិន្ទុគឺគ្រប់គ្រាន់ហើយសម្រាប់រូបគេ ក្នុងការប្រកួតជាមួយកីឡាករខ្មែរដូចគ្នា ។
ការប្រកួតចុងក្រោយរបស់ រឿង សោភ័ណ្ឌ គឺបានយកឈ្នះពិន្ទុលើកីឡាករ វង្ស វិឆ័យ ខណៈ ធឿន ធារ៉ា ទើបវិលមកប្រកួតបានម្តងតែប៉ុណ្ណោះដោយយកឈ្នះ ឡុង សុវណ្ណឌឿន ក្រោយរបួសចម្រុះសម្រាក៣ខែ ។ សូមបញ្ជាក់ថា ការប្រកួតលើកទី២រវាង រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា នឹងធ្វើឡើងនៅថ្ងៃទី ៣០ ខែ ឧសភា នេះក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ វេលាម៉ោង៨ព្រឹក ខណៈក្នុងថ្ងៃនោះដែរនៅមានការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង ឈុត សេរីវាន់ថង និង ឃីម បូរ៉ា ផងដែរ ៕