ឡៅ ចិត្រា សង្ឃឹម៧០ភាគរយយកប្រាក់លានពី កងណាផា បាន
ក្រោយខកខានឡើងប្រកួតលើសង្វៀនគុនខ្មែរមួយរយៈ ដោយសារការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ កន្លងមកដោយទទួលបានមេដាយសំរិទ្ធ នាថ្ងៃសៅរ៍ សប្តាហ៍នេះអ្នកប្រដាល់គុនខ្មែរ ឡៅ ចិត្រា បានវិលមកសង្វៀនវិញហើយដោយត្រូវប៉ះកីឡាករថៃ កងណាផា នាសង្វៀន CBS ។
កូនសិស្សរបស់លោក ហង្ស សឿន បានបង្ហាញអារម្មណ៍ទាក់ទងនឹងការប្រកួតនេះថា រូបគេប្រឹងហ្វឹកហាត់ដូចរាល់ដង ដោយសារមិនទាន់ដឹងពីសមត្ថភាពដៃគូច្បាស់ ដូចនេះមិនទាន់ កំណត់ច្បាស់ថានឹងផ្តោតលើក្បាច់អ្វីឡើយទេ ពេលប្រកួតលើសង្វៀនពោលត្រូវមើលតាម កាលៈទេសៈលើសង្វៀនផ្ទាល់ ។
ប្អូនប្រុសរបស់ ឡៅ ចន្ទ្រា បន្ថែមថាការខកខានប្រកួតយូរក៏ធ្វើអោយគេមានក្តីកង្វល់ៗខ្លះៗ ដែរ ប៉ុន្តែយ៉ាងណាប្តេជ្ញាថានឹងធ្វើអោយបានល្អដើម្បីយកប្រាក់លានអោយបាន ។ សូមបញ្ជាក់ថាអ្នកប្រដាល់វ័យក្មេង ឡៅ ចិត្រា នឹងធ្វើការប្រកួតដណ្តើមប្រាក់លានខារ៉ាប៉ាវជាមួយកីឡាករថៃ កងណាផា លើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមនាថ្ងៃសៅរ៍ ទី ១១ ខែ មករា ឆ្នាំ ២០២០ ចាប់ពីម៉ោង ២ និង ៣០ នាទីរសៀលតទៅ ៕