![](https://www.msrsport.com/wp-content/uploads/2024/03/manutd.jpg)
គ្រូ Man UTD មិនទាន់អស់សង្ឃឹមរឿងប្រជែងកៅអីនៅ UCL
អ្នកចាត់ការ Manchester United លោក Erik ten Hag ទទូចថា ក្រុមរបស់លោកនៅតែមានឱកាសប្រជែងយកកៅអី UEFA Champions League រដូវកាលក្រោយ ទោះឥឡូវនេះកំពុងនៅក្រោមកៅអីលេខ៤ដល់ទៅ១១ពិន្ទុ ខណៈការប្រកួត Premier League នៅសល់តែ១១ប្រកួតទៀត។
“វាអាចប្រែប្រួល។ យើងត្រូវតែព្យាយាមដល់ទីបញ្ចប់។ មើលសិនក្រែងលោ Premier League អាចបានដល់ទៅ៥កៅអីនៅ Champions League អីទៅ វាល្អហើយ។”
Manchester United បានចាញ់ Manchester City ដោយលទ្ធផល៣ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី០៣ ខែមីនា ឆ្នាំ២០២៤។
បច្ចុប្បន្នក្រុមបិសាចក្រហម មាន៤៤ពិន្ទុពីការប្រកួត២៧លើក៕