ដឹងអត់? គ្រូបង្វឹក Jose Mourinho រើសយកក្រុមណារវាងការប្រកួតអ៊ីតាលី និងអេស្ប៉ាញ នៅយប់នេះ
ក្រុមជម្រើសជាតិអ៊ីតាលីនឹងត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិអេស្ប៉ាញក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2020។
មុននឹងជំនួបដ៏ខ្លាំងរវាងក្រុមយក្សទាំង២ចូលមកដល់ លោក Jose Mourinho ដែលបានធ្វើការទស្សន៍ទាយត្រូវទាំងអស់នៅក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយក៏បានបញ្ចេញទស្សនៈសារជាថ្មីម្តងទៀតផងដែរ។
សម្រាប់ការប្រកួត៤ក្រុមចុងក្រោយនេះ គ្រូបង្វឹករបស់ក្រុមចចក AS Roma បានជ្រើសរើសយក ក្រុមជម្រើសជាតិអ៊ីតាលី នឹងអាចយកឈ្នះអេស្ប៉ាញហើយឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្របាន។
គួរឱ្យដឹងថា ជំនួបរវាងក្រុមខ្លាំងទាំង២នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Euro 2020 នាកីឡដ្ឋាន Wembley ខណៈមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) រួមជាមួយហ្វេសប៊ុកផេក CBS Sport ផងដែរ។