ក្លិប Barcelona បានជូនដំណឹងដល់ខ្សែប្រយុទ្ធ Antoine Griezmann ថារូបគេនឹងត្រូវដាក់លក់នៅក្នុងរដូវកាលដោះដូរកីឡាកររដូវក្តៅនេះ
នេះបើយោងតាមបណ្តាញទូរទស្សន៍អេស្បាញ El Chiringuito ដែលបានអះអាងថាក្លិបយក្សនៅ La Liga ត្រូវបានត្រៀមខ្លួនជាស្រេចដើម្បីចែកផ្លូវគ្នាជាមួយខ្សែប្រយុទ្ធបារាំងរូបនេះ។
គួររំលឹកថា Griezmann អាយុ ៣០ ឆ្នាំបានចូលរួមជាមួយក្រុមកាតាឡាននៅឆ្នាំ ២០១៩ បន្ទាប់ពីទទួលបានផ្ទេរក្នុងតម្លៃ ១០៨ លានផោនពីគូប្រជែងក្នុងស្រុក Atletico Madrid ។
ទោះបីជាបានមកដល់ពីរឆ្នាំមុនក្នុងនាមជាខ្សែប្រយុទ្ធឆ្នើមបំផុតម្នាក់របស់អឺរ៉ុបក៏ដោយ ប៉ុន្តែ Griezmann ហាក់ដូចមិនសូវស៊ីចង្វាក់គ្នាជាមួយ Barcelona ឡើយ។ ម្យ៉ាងវិញទៀត ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំរូបនេះ បន្ទាប់ពីបានបង្ហាញខ្លួនបាន ៩៩លើកនៅក្នុងការប្រកួតទាំងអស់គឺរកគ្រាប់បាល់បានតែ ៣៥ គ្រាប់ប៉ុណ្ណោះ ដែលជាភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះការស៊ុត១៣៣គ្រាប់ ក្នុងចំណោម២៥៧ ប្រកួត ខណៈពេលកំពុងធ្វើការក្រោមការដឹកនាំរបស់លោក Diego Simeone នៅឯក្លិប Atletico Madrid៕