ដឹងអត់! នរណាជានិមិត្តរូបរបស់គ្រូបង្វឹកបឹងកេត ហៅ សុជាតិ?
លោក ហៅ សុជាតិ គ្រូបង្គោលក្លិបបឹងកេត បង្ហើបថា បានចាត់ទុកលោក ប្រាក់ សុវណ្ណារ៉ា គឺជានិមិត្តរូបក្នុងការដឹកនាំបណ្ដុះបណ្ដលកីឡាបាល់ទាត់។
គ្រូបង្វឹកក្រុមជើងឯក Metfone Cambodian League អះអសងថា តែងតែរៀនសូត្រពីលោក ប្រាក់ សុវណ្ណារ៉ា នូវបច្ចេកទេស និង ចំណុចពិសេសៗនៃការដឹកនាំក្រុម។
លោក ហៅ សុជាតិ ឲ្យដឹងបែនេះ ៖ “ចំពោះស្រុកខ្មែរ ខ្ញ៊ំចូលចិត្ត និង តែងតែយកគម្រូតាមលោក ប្រាក់ សុវណ្ណារ៉ា។ ខ្ញ៊ំរៀនសូត្រពីគាត់ ព្រោះគាត់មានចំណេះហ្វឹកហាត់ខ្ពស់ ហើយការធ្វើការជាមួយគាត់ ដដូចគ្រួសារតែមួយអ៊ីចឹង”។
គួរដឹងដែរថា លោក ប្រាក់ សុវណ្ណារ៉ា ធ្លាប់ដឹកនាំបឹងកេតពីឆ្នាំ២០១៥ ដល់២០១៦ ដោយមានលោក ហៅ សុជាតិ ជាគ្រូជំនួយ៕
ប្រភព៖ CNCC