ម៉ោង៩យប់នេះនៅ CTN! កម្មវិធីឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ វគ្គពិសេសសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
នៅថ្ងៃសៅរ៍សប្តាហ៍នេះនាវេលាម៉ោង៩យប់ដល់ម៉ោង១០យប់ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fact Fun Football នឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ដែលនេះគឺជាកម្មវិធីថ្មីដែលមានការចូលរួមពីសំណាក់បុគ្គលសំខាន់ជាច្រើននៅក្នុងពិភពកីឡាបាល់ទាត់នាប្រទេសកម្ពុជា។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
សម្រាប់សប្តាហ៍នេះ កម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fact Fun Football ដែលមានភ្ញៀវកិត្តិយសជាច្រើនរូបបានមកចូលរួមផងដែរគឺពិធីករ-ពិធីការនីទាំងអស់របស់ផ្នែកកីឡាប្រចាំស្ថានីយ៍ CBS តែម្តង ព្រោះគឺជាវគ្គពិសេសដើម្បីត្រៀមអបអរសារទេពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរបស់ខ្មែរយើង។
បើចង់ដឹងថាកម្មវិធីថ្មីនេះនឹងមានអ្វីប្លែក ឬក៏កំប្លែងយ៉ាងណា? តើក្រុមពិធីករ-ពិធីការនីទាំងអស់របស់ផ្នែកកីឡានឹងមានរឿងអ្វីខ្លះមកចែកជូនបងប្អូនទាំងអស់គ្នា? កុំភ្លេចណា! នៅថ្ងៃសៅរ៍សប្តាហ៍នេះនាវេលាម៉ោង៩យប់ដល់ម៉ោង១០យប់ជាមួយកម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fact Fun Football ដែលនឹងធ្វើការផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN។
កុំភ្លេចណា! សើចសប្បាយទាំងអស់គ្នាក្នុងកម្មវិធី ឆ្ងាញ់ក្នុងសំណាញ់បាល់ទាត់ ឬក៏ Fact Fun Football នាវេលាម៉ោង៩យប់នេះតទៅ!
សួស្តីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ គ.ស ២០១៩ សូមទេវតា ឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនកើតមានដល់បងប្អូនពុកម៉ែទាំងអស់គ្នា។ សូមឲ្យធ្វើដំណើរកំសាន្ត ប្រកបដោយភាពរីករាយ និង សុវត្ថិភាពគ្រប់ពេលវេលា។