Aston Villa ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ត្រៀមបន្តកំណត់ត្រាឈ្នះពាន EFLច្រើនជាងគេលំដាប់លេខ ២
ការប្រកួតបាល់ទាត់ពានរង្វាន់ EFL Cup របស់អង់គ្លេសសំរាប់រដូវកាល ២០១៩-២០២០នេះ បានឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ក្រុមទាំង៤ត្រូវធ្វើការប្រកួត២ជើងដូរទឹកដីទៅវិញទៅមក។
ជើងទីមួយបានបញ្ចប់ដោយ Manchester United ចាញ់ Manchester City ៣-១ និង Leicester City ស្មើរក្នា ១-១ ជាមួយ Aston Villa។ កាលពីយប់មិញការប្រកួតជើងទី២បានចាប់ផ្តើមបន្តទៀត ដែលជាការប៉ះគ្នាប្តូរទឹកដីរវាងក្រុម Aston Villa និង Leicester City វិញម្តង។
ការប្រកួតក្នុងតង់ទី១ នាទីទី១២ ខ្សែបំរើ Matt Targett របស់ Aston Villa បានស៊ុតបាល់បញ្ចូលទីនាំមុខមួយគ្រាប់មុន។ ឈានចូលដល់តង់ទី២ នាទីទី ៧២ ខ្សែប្រយុទ្ធលាក់មុខ Iheanacho របស់កញ្ច្រោងខៀវក៏តាមបានស្មើរមកវិញ ១-១។
រៀបនិងបញ្ចប់ការប្រកួតទៅហើយគឺនៅនាទីទី ៩០ ខ្សែប្រយុទ្ធកំលាំងថ្មីដូរចូល ក៏រកគ្រាប់បាល់ជ័យជំនះ ២-១ អោយក្រុម Aston Villa យកឈ្នះលើ Leicester City ដើម្បីបន្តឡើងទៅវគ្គផ្តាច់ព្រ័ត ររងចាំការប្រកួតរវាង Manchester City និង Manchester United ដែលធ្វើការប្រកួតនៅយប់ថ្ងៃទី ២៩នេះឈានចូលថ្ងៃទី ៣០។
ប្រវត្តិតោក្រហម Aston Villa ជាក្រុមកាន់កាប់ពាន EFL Cup នេះច្រើនជាងគេ៥ដង ស្ថិតនៅលំដាប់លេខ៤ក្នុងតារាង បន្ទាប់ពី Liverpool នៅលើគេ៨ដង ManCity ៦ដង និង ManU ៥ដង ប៉ុន្តែ Chelsea ស្ថិតនៅលេខរៀងទី៥ឈ្នះពាននេះ ៥ដងស្មើរ Aston Villa ដែរ។ ខណៈដែលជើងឯករដូវកាលមុនគឺក្រុមមេឃខៀវ Machester City ដែលឈ្នះម៉ោងថែម Penalty លើតោខៀវ Chelsea ៤-៣។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនិងធ្វើឡើងនៅថ្ងៃទី ១ ខែមិនា ឆ្នាំ២០២០៕