ត្រឹម ៧៧ ពិន្ទុក្រុម Healer ឈ្នះរង្វាន់លេខ១ពី Pi Pay Cambodia Fantasy សប្តាហ៍ទី២៧
សប្តាហ៍ទី២៧នេះអ្នកដែលចូលរួមលេងកម្មវិធី Pi Pay Cambodia Fantasy ចំនួន៥បានឈ្នះរង្វាន់ ពីក្រុមហ៊ុន Pi Pay តាមរយៈការដាក់កីឡាកររបស់គេដែលដាក់ចូលទាំង១១នាក់ ប៉ុន្តែសម្រាប់អ្នកលេងរកបានត្រឹមតែ៧៧ពិន្ទុប៉ុណ្ណោះ ។
ក្នុងចំណោមអ្នកចុះឈ្មោះចូលលេងជាង២ពាន់នាក់ក្រុមដែលទទួលបានលេខ១ក្នុងសប្តាហ៍ទី២៧នៃបាល់ទាត់លីហ្គកំពូលរបស់អង់គ្លេងបានទៅលើលោក Monent Sim ដោយក្រុម Healer Fc របស់ លោករកបានពិន្ទុ ៧៧ ។
អ្នកលេខ២បានទៅលើក្រុម កាំភ្លើងធំកម្ពុជា ដែលកាន់កាប់ដោយលោក Maro Chea ដែលជាអ្នកគាំទ្រក្រុមកំាភ្លើងធំ Arsenal ដោយរកបានពិន្ទុ៧៤ ។
លេខ៣បានទៅក្រុម Takeo FC ដែលរកបាន ៦៩ ពិន្ទុ ដោយក្រុមរបស់លោក Bunchhon Heng ជ្រើសរើសខ្សែប្រយុទ្ធ Harry Kane ជាប្រធានក្រុម ។
អ្នកដែលឈ្នះរង្វាន់ទី៤ និងលេខ៥មានពិន្ទស្មើក្នុងនោះក្រុម Blue Cat’s Wath របស់លោក Kun Wath និងក្រុម បិសាចមហាប្រល័យ របស់លោក ថោង ប្រសើរ ពិធីករកីឡាប្រចាំCBS រកបានពិន្ទុ ៦៧ ពិន្ទុដូចគ្នា ទុ ខណៈអ្នកដែលស្ថិតនៅលើគឺគិតតាមលក្ខខ័ណ្ឌមួយចំនួនដូចជាលេខ រៀងក្នុងលីហ្គ និងការផ្លាស់ប្តូរកីឡាករជាដើម ។
សូមបញ្ជាក់ថា អ្នកដែលបានចូលរួមលេងក្នុង Pi Pay Cambodia Fantasy ត្រូវចុះឈ្មោះក្នុង ក្រុមហ៊ុន Pi Pay ដើម្បីអោយខាងក្រុមការងារងាយស្រួលបញ្ចូលទឹកប្រាក់អោយសម្រាប់ការឈ្នះរង្វាន់ របស់ពួកគេ ក្នុងសប្តាហ៍នីមួយៗ ៕