Osimhen ស៊ុតឲ្យ Napoli ស៊ី Roma បន្តជ័យជម្នះ១១លើកជាប់ៗគ្នា
គ្រាប់បាល់មួយគ្រាប់ពី Victor Osimhen ក្នុងនាទី៨០បានផ្ដល់ជ័យជម្នះដល់ Napoli ០ទល់នឹង១លើ AS Roma ក្នុងការប្រកួតក្របខណ្ឌកំពូលអ៊ីតាលី Serie A។
នេះជាជ័យជម្នះ១១លើកជាប់ៗគ្នាពីគ្រប់កម្មវិធីសម្រាប់ Napoli។
ក្រុមលោក Luciano Spalletti មាន២៩ពិន្ទុពីការប្រកួត១១លើក នាំមុខក្រុមលេខ២ AC Milan ៣ពិន្ទុ។
Napoli, Real Madrid និង Paris Saint Germain ជាក្រុមដែលមិនទាន់ចាញ់សោះក្នុងចំណោមលីគធំៗទាំង៥នៅអឺរ៉ុប៕