ប្រធានក្លិប Barca ថ្មីចង់រកអ្នកស្នងតំណែងលោក Koeman
លោក Joan Laporta ដែលទើបចូលកាន់តំណែងប្រធានក្លិប FC Barcelona សាជាថ្មីបានបង្ហាញបំណងចង់រកអ្នកចាត់ការថ្មីជំនួសលោក Ronald Koeman។
សារព័ត៌មាន AS ផ្សាយថា លោក Laporta បានរក្សាភាពអំណត់ចំពោះលោក Koeman ដែរ។ យ៉ាងណា គ្រូបង្វឹករូបនេះត្រូវបាននាំចូលពេលលោក Jose Bartomeu កំពុងកាន់តំណែង។
អ្នកសារព័ត៌មាន Manu Carreno បានសរសេរលើវិបសាយ Cadena SER ថា “៖លោក Laporta នៅតែគោរពលោក Koeman តែប្រហែលមិនតកុងត្រាទេមើលទៅ។ លោក Laporta ចង់បានគ្រូថ្មីជាង ហើយក្នុងនោះក៏មានលោក Julian Nagelsmann គ្រូបង្គោល RB Leipzig ដែរ។”
លោក Laporta និងក្រុមការងារនឹងពិភាក្សាគ្នាថាតើត្រូវបន្តកិច្ចសន្យាជាមួយលោក Koeman ឬយ៉ាងណា។ បច្ចុប្បន្នសុពលភាពនៃកិច្ចសន្យារបស់គ្រូបង្វឹកជនជាតិហុល្លង់ដ៍នៅសល់ដល់ឆ្នាំ២០២២។
ទន្ទឹមនឹងនេះ លោក Joan Laporta ក៏ចាប់អារម្មណ៍ក្នុងការនាំយកកីឡាករថ្មីៗដូចជា Memphis Depay, Erling Haaland ឬ Sergio Aguero៕