
Newcastle ស៊ី Spurs ឡើងលេខ៤នៅ Premier Leauge
Newcastle United ឡើងទៅលេខ៤ Premier League ក្រោយឈ្នះ Tottenham Hotspur ១ទល់នឹង២ ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី២៣ ខែតុលា។
Callum Wilson បានទាត់បញ្ចូលទីនាំមុខឲ្យក្រុមសារិកាព្រៃក្នុងនាទី៣១។ ពេលនោះ អ្នកចាំទី Hugo Lloris បានឡើងផុតខ្សែរបស់ខ្លួនដើម្បីរារាំងបាល់ ប៉ុន្តែ Wilson ឆក់យកបាន និងទាត់បញ្ចូលទីបានសម្រេច។
ក្រុមលោក Eddie Howe បន្ថែមបានមួយគ្រាប់ទៀត ពេល Sean Longstaff របស់ Newcastle ទាត់ចេញមិនបានល្អ ក៏ខ្ទាតដល់ Almiron របស់ Newcastle យកបាន ញាក់ផុតខ្សែការពារ ពែនមួយជើងឆ្វេងចូលទីបានសម្រេច។
Newcastle ឡើងឈរលេខ៤ ដោយមាន២១ពិន្ទុ ពីការប្រកួត១២លើក ក្រោមក្រុមលេខ៣ Spurs ២ពិន្ទុ៕