
Evra៖ ២០១៣ Sir Alex ច្បាស់៩៩%រឿងទិញ Ronaldo និង Bale មក Man UTD ដើម្បីឈ្នះ Champions League
ខ្សែបម្រើ Patrice Evra បាននិយាយថា កាលពីឆ្នាំ២០១៣ Sir Alex Ferguson ធ្លាប់បង្ហើបប្រាប់ខ្លួនថា គាត់មានសង្ឃឹម៩៩%ក្នុងការទិញយក Cristiano Ronaldo និង Gareth Bale មកកាន់ Manchester United។
អតីតសមាជិក Marsala, Monza, Nice, Monaco, Manchester United, Juventus, Marseille និង West Ham United បានបន្ថែមទៀតថា គម្រោងចង់បានកីឡាករទាំង២ខាងលើនេះមកកាន់ទឹកដី Old Trafford គឺសម្រាប់មហិច្ឆតារបស់អតីតគ្រូបង្វឹកខាងលើក្នុងការឈ្នះពានរង្វាន់ UEFA Champions League សារជាថ្មីម្តងទៀតជាមួយក្រុមរហស្សនាមបិសាចក្រហម។
យ៉ាងណាក្តី ២សប្តាហ៍ក្រោយមកបន្ទាប់ពីបាននិយាយជាមួយ Sir Alex Ferguson ស្រាប់តែមានរឿងមួយដ៏ភ្ញាក់ផ្អើលបំផុតក្នុងពិភពបាល់ទាត់គឺ បុរសសញ្ជាតិស្កុតឡែនបានប្រកាសចូលនិវត្តន៍ពី Manchester United ដោយសារតែចង់មានពេលនៅកំដរភរិយារបស់ខ្លួន។