ក្រុមទាំង៣នេះ តើក្រុមណានឹងបានជើងឯកលីគទី២?
ការប្រកួតបាល់ទាត់ដណ្ដើមជើងឯកលីគទី២ ឬ Cambodian League 2 ឈានដល់សប្ដាហ៍ចុងក្រោយនៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ នេះ។
ក្រុមចំនួន៣មាន៤៨ពិន្ទុស្មើគ្នា គឺ អាយអេសអាយដង្កោសែនជ័យ, អគ្គិសនីកម្ពុជា និងនគរបាលជាតិ។ ប្រកួតចុងក្រោយ អាយអេសអាយប៉ះនគរបាលជាតិ និងអគ្គិសនីកម្ពុជា ត្រូវជួបត្បូងឃ្មុំ។
បើតាមលក្ខន្តិកៈ ក្រុមលេខ១ និងលេខ២ នឹងឡើងទៅលីគកំពូល Cambodian Premier League ដោយស្វ័យប្រវត្តិ និងក្រុមលេខ៣លីគទី២ ត្រូវប្រកួតជម្រុះជាមួយក្រុមលេខ៨លីគកំពូល៕