
Legend Liverpool ម្នាក់ចូលនិវត្តន៍ទាំងទឹកភ្នែកដោយសារជំងឺបេះដូង
Lucas Leiva បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៣៦ ឆ្នាំ ដោយសារជំងឺបេះដូង។
បញ្ហានេះត្រូវបានរកឃើញអំឡុងធ្វើតេស្តជាមួយ Gremio ដែលជាក្លិបតាំងពីកុមារភាពរបស់ខ្សែបម្រើការពារប្រេស៊ីល ដែលគេបានចុះហត្ថលេខាជាថ្មីនៅរដូវក្តៅ។
Leiva បានចេញពី Gremio ក្នុងតម្លៃ៥លានផោនទៅ Liverpool ក្នុងឆ្នាំ២០០៧ហើយបានបន្តបង្ហាញខ្លួន៣៤៦ប្រកួតក្នុងរយៈពេល១០រដូវកាលនៅ Anfield។ គេក៏បានប្រកាសលាទាំងទឹកភ្នែក៕