
បញ្ជីកីឡាករ U22 កម្ពុជាដំណាក់កាលទី២នៅសល់២៤នាក់ ខណៈសា ទី ជ្រុះចេញ
ទេព ហ្វីលីព, វុំាង ដាវីន, អ៊ីម វ៉ាឃីម, រី លាភផេង, អ៊ាន ពិសី និង សារ ទី មិនបានឆ្លងដល់ដំណាក់កាលទី២នៃការប្រមូលផ្ដុំហ្វឹកហាត់របស់ក្រុម U22 កម្ពុជា។
កីឡាករ២៤នាក់នៅសល់នឹងទៅបោះជំរំហ្វឹកហាត់នៅសិង្ហបុរីពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមីនា និងចូលរួមការប្រកួតមិត្តភាពនៅទីនោះពីចន្លោះថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែមីនា។ បញ្ជីចុងក្រោយ គឺនៅសល់២០នាក់សម្រាប់ប្រកួតស៊ីហ្គេម ចុងខែមេសា។
ដោយឡែក សា ទី បានបញ្ជាក់មូលហេតុនៃការមិនបានជាប់ដំណាក់កាលទី២ ថា ដោយសារតែរូបគេ ឈឺ៕