
ក្រុមនារី U17 កម្ពុជាឈ្នះក្រុមនារីឥណ្ឌូនេស៊ីក្នុងការប្រកួតមិត្តភាពនៅជប៉ុន
ក្រុមបាល់ទាត់នារីកម្ពុជា អាយុក្រោម១៧ឆ្នាំ បានយកឈ្នះក្រុមឥណ្ឌូនេស៊ី ដោយលទ្ធផល២ទល់នឹង០ ក្នុងការប្រកួតកម្មវិធី Japan-ASEAN U-17 Women’s Football Tournament នៅប្រទេសជប៉ុន នាព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ នេះ។
គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៧ឆ្នាំកំពុងមានវត្តមាននៅក្រុង Uruma ខេត្តអូគីណាវ៉ា ប្រទេសជប៉ុន ប្រកួតប្រជែងក្នុងកម្មវិធី (Japan-East Asia Network of Exchange for Students and Youths)។
ការប្រកួតបន្តរបស់ក្រុម U17 កម្ពុជានឹងត្រូវប៉ះក្រុមនារីសិង្ហបុរី នៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមីនា។
ឆ្នាំ២០២៣នេះ ក្រុមបាល់ទាត់ជម្រើសជាតិនារី U-17 និងក្រុមមកពីបណ្តាប្រទេសអាស៊ានចំនួនប្រាំបួន និងទីម័រខាងកើត៕