JM៖ ជំនួបរវាងអង់គ្លេសទល់អាល្លឺម៉ង់នៅយប់នេះ បើក្រុមណាឈ្នះគឺដូចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ Euro អញ្ចឹង
ក្រុមតោកំណាចអង់គ្លេសនឹងត្រូវប៉ះជាមួយក្រុមឥន្រ្ទីយ៍ដែកអាល្លឺម៉ងនៅក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយនៅពានរង្វាន់ Euro 2020 នៅវេលាម៉ោង១១យប់នេះ ដោយការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋាន Wembley។
មុននឹងការប្រកួតចូលមកដល់ គ្រូបង្វឹក Jose Mourinho បានបញ្ចេញមតិរបស់ខ្លួនក្នុងនាមជាអ្នកវិភាគបាល់ទាត់របស់កម្មវិធីមួយថា៖ “សម្រាប់ជំនួបអង់គ្លេសប៉ះអាល្លឺម៉ង់គឺមិនមែនជាវគ្គ១៦ក្រុមចុងក្រោយទេ ប៉ុន្តែគឺជាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយក្រុមណាឈ្នះនឹងឡើងទៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Euro 2020 តែម្តង”។
គួរឱ្យដឹងថា សម្រាប់ជំនួបរវាងក្រុមទាំង២ខាងលើនេះក៏នឹងមានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) រួមជាមួយហ្វេសប៊ុកផេក CBS Sport ផងដែរ៕