អភិបាលខេត្តត្បូងឃ្មុំឧបត្ថម្ភ១លានរៀលដល់ក្រុមខេត្តកែប
ក្រោយជំនួបជើងទីមួយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ២០២០ នៅល្ងាចថ្ងៃពុធ ទី១៥ ខែកក្កដា ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានឧបត្ថម្ភទឹកប្រាក់១លានរៀល ដល់ក្រុមជម្រើសខេត្តកែប។
លោក លឹម ឆាវរ៉ាត់ អ្នកចាត់ការក្រុមបុរីរ៉ាត់ និងខេត្តកែប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ដែលបានឆ្លៀតឧបត្ថម្ភ ដោយមិនប្រកាន់ថា ជាគូប្រជែងយ៉ាងណាឡើយ។ ថ្នាក់ដឹកនាំក្រុមកែបរូបនេះបានថ្លែងអំណរគុណឯកឧត្តម និងសូមឲ្យមានសុខភាពល្អគ្រប់ពេលវេលា។
គួរបញ្ជាក់ថា លទ្ធផលជំនួបជើងទីមួយ ត្បូងឃ្មុំបានយកឈ្នះកែប២ទល់នឹង១។ ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅខេត្តកែប ថ្ងៃពុធ ទី២២ ខែកក្កដា។
ដោយឡែក លទ្ធផលមួយគូទៀតនៅថ្ងៃពុធ ទី១៥ កក្កដា នេះ គឺ សៀមរាបចាញ់ព្រៃវែង០ទល់នឹង២៕
រូបភាព ៖ Rath FC