Crystal Palace ពិចារណាយក Hodgson មកវិញ ក្រោយដេញ Viera
លោក Roy Hodgson អតីតអ្នកចាត់ការ Crystal Palace កំពុងត្រូវបានចាត់ទុកថាជាជម្រើសមួយក្នុងការចូលកាន់តំណែងនៅ Selhurst Park បន្ទាប់ពីការបណ្តេញលោក Patrick Vieira ។

លោក Roy Hodgson និង Patrick Vieira
Vieira អាយុ៤៦ឆ្នាំត្រូវបានបណ្តេញចេញកាលពីថ្ងៃសុក្រ ១៧ ខែមីនាឆ្នាំ២០២៣ បន្ទាប់ពី១២ប្រកួតមិនដែលឈ្នះ។
វានឹងក្លាយជាការវិលត្រឡប់ដ៏គួរឲ្យកត់សម្គាល់សម្រាប់អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស Hodgson ដែលត្រូវបានជំនួសដោយ Vieira ក្នុងខែកក្កដា ឆ្នាំ២០២១។
គ្រូបង្គោលអាយុក្រោម២១ឆ្នាំលោក Paddy McCarthy ត្រូវដឹកនាំក្រុមជាបណ្ដោះអាសន្នទល់នឹងក្រុមកំពូលតារាង Arsenal នៅថ្ងៃអាទិត្យ ទី២០ ខែមីនា។
លោក Roy Hodgson វ័យ៧៥ឆ្នាំធ្លាប់ជាអ្នកចាត់ការ Crystal Palace ពីឆ្នាំ២០១៧ដល់២០២១៕