Galatasaray ខ្ចីបាន Ziyech ពី Chelsea
Galatasaray បានចុះកិច្ចសន្យាផ្ទេរយកខ្សែប្រយុទ្ធ Hakim Ziyech ពី Chelsea មួយរដូវកាលភ្ជាប់ជម្រើសទិញផ្ដាច់។
គេត្រូវបានណែនាំពីមុខមិត្តរួមក្រុមថ្មីឯទៀតពេលឈ្នះ Trabzonspor ២ទល់នឹង០ នៅថ្ងៃសៅរ៍ ទី១៩ ខែសីហា។
Ziyech ដែលកើតនៅហូឡង់ និងលេងឱ្យជម្រើសជាតិម៉ារ៉ុកបានចូលរួមជាមួយ Chelsea ក្នុងឆ្នាំ២០២០ ក្នុងតម្លៃ៣៣លានផោនពី Ajax និងលេងបាន១០៧ប្រកួតពីគ្រប់កម្មវិធី។
Galatasaray នឹងបង់៣លាន៥សែនអឺរ៉ូសសម្រាប់ការខ្ចី ហើយនឹងបង់ថែម២លាន៨សែនអឺរ៉ូទៀតពេលទិញផ្ដាច់៕