Arsenal កំពុងតែពិចារណាលក់កីឡាករយ៉ាងតិច ៤ នាក់នៅរដូវក្តៅនេះ
ក្រុមកាំភ្លើងធំ Arsenal កំពុងតែពិចារណាលក់កីឡាករយ៉ាងតិច ៤ នាក់នៅរដូវក្តៅនេះក្នុងគោលបំណងប្រមូលថវិកាសំរាប់កីឡាករដែលមានសក្តានុពលជាមួយក្រុម។ ដោយឡែកលោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំមានចំណាប់អារម្មណ៍ចង់ចុះកុងត្រាជាមួយកីឡាករ Martin Odegaard ពីក្លិប Real Madrid ក្នុងកិច្ចសន្យាអចិន្រ្តៃយ៍នារដូវក្តៅនេះ ខណៈដែលតំណែងខាងស្តាំនិងខាងឆ្វេងក៏នឹងត្រូវបានពង្រឹងផងដែរ។
ជាមួយគ្នានេះកិច្ចសន្យារបស់ David Luiz នឹងផុតកំណត់នៅខែមិថុនា ខណៈ Alexandre Lacazette នៅសល់កិច្ចសន្យាមួយឆ្នាំទៀតលើកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គេ ព្រោះការចរចារជាមួយកីឡាករបារាំងរូបនេះនឹងចាប់ផ្តើមនៅចុងបញ្ចប់នៃរដូវកាលនេះ។ សម្រាប់កីឡាកររបស់ក្លិប Arsenal ដែលក្លិបត្រៀមលក់ចេញនៅរដូវកាលនេះ ត្រូវបានក្លិបកាំភ្លើងធំមិនទាន់ចេញឈ្មោះជាផ្លូវការនៅឡើយទេ ដោយគ្រាន់តែដឹងថាមាន Lacazette, Bellerin, Nketiah និង Guendouzi ដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេដាក់បន្ទុក៕