ប្រធាន FIFA៖ ការប្រកួតពានរង្វាន់ Euro អាចនឹងធ្វើឡើង២ឆ្នាំម្តងឆ្លាស់ជាមួយនឹង World Cup
ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក លោក Gianni Infantino បានផ្តល់មតិយោបល់ថា ការប្រកួត Euro Championship អាចនឹងធ្វើឡើង២ឆ្នាំម្តងនៅពេលខាងមុខនេះ។
ប្រមុខ FIFA បានបន្ថែមទៀតថា ការប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុបនឹងធ្វើឆ្លាស់ជាមួយការប្រកួតពានរង្វាន់ FIFA World Cup ដែលគ្រោងនឹងធ្វើឡើង២ឆ្នាំម្តងវិញជំនួសឱ្យការធ្វើ៤ឆ្នាំនៅពេលខាងមុខនេះទទួលបានការបោះឆ្នោតអនុម័តបានដោយជោគជ័យ។
លោក Gianni Infantino បានបន្ថែមថា បើសិនជាគម្រោងរៀបចំ FIFA World Cup ពី៤ឆ្នាំមក២ឆ្នាំម្តងទទួលបានជោគជ័យ នោះការប្រកួត Euro ក៏នឹងត្រូវធ្វើ២ឆ្នាំម្តងដូចគ្នាផងដែរ ប៉ុន្តែអ្វីៗយើងត្រូវតែយកមកពិភាក្សាជាមួយសមាជិករបស់យើងទាំង១១៦ប្រទេសជាមុនសិន។
យ៉ាងណាក្តី សម្រាប់គម្រោងខាងលើនេះអាចនឹងមានឧបសគ្គច្រើន ក្រោយពេលកីឡាករ និងតំណាងក្របខ័ណ្ឌកំពូលអឺរ៉ុបទាំង៥ រួមទាំងប្រធាន UEFA លោក Aleksander Cefer បានធ្វើការបដិសេធ ដោយអាចនឹងធ្វើពហិការមិនចូលរួមប្រកួតថែមទៀតផង។