Aston Villa គ្រោងដាក់ក្មេងៗលេងច្រើនក្នុងជំនួប Liverpool នៅ FA Cup
Aston Villa ត្រៀមដាក់កីឡាករវ័យក្មេងច្រើននាក់ក្នុងការប្រកួតពានរង្វាន់ FA Cup ជុំទី៣នៅថ្ងៃសុក្រ ទី០៨ ខែមករា ឆ្នាំ២០២១ នេះពេលទទួលភ្ញៀវ Liverpool ក្រោយមានករណីឆ្លងកូវីដ១៩ច្រើនក្នុងក្លិបរបស់ខ្លួន។
សេចក្ដីសម្រេចចុងក្រោយថាតើការប្រកួតនឹងដំណើរការឬអត់នឹងត្រូវបានដឹងនៅថ្ងៃសុក្រនេះ។
អ្នកចាត់ការ Dean Smith និងក្រុមការងារក្រុមធំទាំងអស់នឹងមិនពាក់ព័ន្ធការប្រកួតនេះទេ បន្ទាប់ពីមានការបិទទីតាំងហ្វឹកហាត់កាលថ្ងៃព្រហស្បតិ៍។
ក្លិបកំពុងពិភាក្សាជាមួយសហព័ន្ធបាល់ទាត់អង់គ្លេសដើម្បីដំណើរការប្រកួតតាមគម្រោង តែការបញ្ជាក់ចុងក្រោយមិនទាន់ធ្វើឡើងនៅឡើយទេ។
លោក Mark Delaney គ្រូបង្គោលក្រុម U23 Aston Villa នឹងដាក់នាំការប្រកួតជំនួសលោក Dean Smith។
ការធ្វើតេស្ដកាលថ្ងៃចន្ទដើមសប្ដាហ៍បង្ហាញថា មានលទ្ធផលវិជ្ជមានច្រើនក្នុងចំណោមកីឡាករ និងក្រុមការងារក្រុមធំ ហើយពួកគេបាននិងកំពុងធ្វើចត្តាឡីស័ក្ដ។
Aston Villa ធ្លាប់ឈ្នះ Liverpool ៧ទល់នឹង២ក្នុងការប្រកួត Premier League ដើមរដូវកាលនេះ៕