ភ្នាក់ងារ Jorge Mendes បង្ហើបពីក្លឹបដែល Cristiano Ronaldo នឹងចូលនិវត្តន៍នាពេលអនាគត
លោក Jorge Mendes ភ្នាក់ងាររបស់ Cristiano Ronaldo បានបង្ហើបពីគម្រោងចូលនិវត្តន៍ពីពិភពបាល់ទាត់នាពេលអនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះ។
បុរសវ័យ៥៣ឆ្នាំដែលមានឥទ្ធិពលខ្លាំងនៅក្នុងទីផ្សារដោះដូរកីឡាករបាននិយាយថា៖ “ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យគ្រោងនឹងព្យួរស្បែកជើងជាមួយក្រុមសេះបង្កង់ Juventus នាពេលអនាគត។”
“កុងត្រារបស់ Cris នៅ Juventus គឺអស់សុពលភាពនៅពេលគេមានអាយុ៣៧ឆ្នាំ ហើយគេនឹងចូលនិវត្តន៍នៅទីនោះតែម្តងព្រោះឥលូវនេះរូបគេកំពុងតែរីករាយជាមួយនឹងជីវិតនៅប្រទេសអ៊ីតាលីផងដែរ” នេះគឺជាការបន្ថែមរបស់ភ្នាក់ងារ David de Gea, José Mourinho, Diego Costa, James Rodríguez និង Joao Felix។
គួររំលឹកថា ខ្សែប្រយុទ្ធ Cristiano Ronaldo បានចាកចេញពី Real Madrid មកកាន់ Juventus ក្នុងតម្លៃខ្លួន១១២លានអឺរ៉ូ ដោយទទួលបានថ្លៃនឿយហត់៥សែនផោនក្នុងមួយសប្ដាហ៍ជាមួយនឹងកិច្ចសន្យា៤ឆ្នាំ។