
Middlesbrough តែងតាំង Carrick ជាអ្នកចាត់ការថ្មី
Middlesbrough បានតែងតាំងលោក Michael Carrick ជាអ្នកចាត់ការថ្មីជំនួសតំណែងលោក Chris Wilder ដែលត្រូវបានដកចេញដើមខែតុលា នេះ។
បុរសវ័យ៤១ឆ្នាំខាងលើបានស្ថិតនៅក្រៅទីលាន ក្រោយចាកចេញពី Old Trafford ដែលលោកបានកាន់ការងារជាអ្នកចាត់ការបណ្ដោះអាសន្នបាន៣ប្រកួតដែរ ក្រោយលោក Ole Gunnar Solskjaer ចាកចេញ។
ការប្រកួតដំបូងរបស់ Carrick គឺត្រូវប៉ះ Preston ក្នុងការប្រកួតក្របខណ្ឌ Championship នៅថ្ងៃអាទិត្យ សប្ដាហ៍នេះ។
តាមពិតទៅ Carrick ដំបូងឡើយគិតថា មិនទាន់ចង់វិលទៅបាល់ទាត់វិញទេ តែបានប្ដូរចិត្ត ក្រោយការពិភាក្សាគ្នាយ៉ាងវិជ្ជមានក្នុងដំណាក់កាលទី២៕