
វិសាខាឲ្យក្លិបនៅទីម័រខាងកើតខ្ចី Mouzinho
ក្លិបបាល់ទាត់ វិសាខា បានសម្រេចចិត្ដផ្ទេរកីឡាករ Barreto De Lima Mouzinho ទៅកាន់ក្លិប SLB Laulara នៃក្របខណ្ឌកំពូលទីម័រខាងកើតក្រោមលក្ខខណ្ឌខ្ចីរយៈពេលខ្លី។
ការសម្រេចផ្ទេរនេះ កើតឡើងក្រោយការមកដល់របស់សមាជិកក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតមិនមានឈ្មោះលេងក្នុងពានរង្វាន់លីគខាប់ដែលកំពុងដំណើរការ។
គួរដឹងដែរថា Mouzinho ទើបតែចូលរួមជាមួយវិសាខាដើមឆ្នាំ២០២៣ នេះប៉ុណ្ណោះ តែមិនបានលេងពាន League Cup ដោយសារលើសកូតាកីឡាករបរទេស។
ខ្សែប្រយុទ្ធវ័យ២០ឆ្នាំបានមកដល់កម្ពុជាដំបូងក្នុងជុំទី២ Cambodian Premier League ដោយចូលរួមជាមួយអង្គរថាយហ្គឺរ។