
មុនទៅ Thai Fight ម្តងទៀត ព្រំ សំណាង ទទួលបានការឧបត្ថម្ភពី ប្រូវីដា
ក្រុមហ៊ុនទឹកបរិសុទ្ធ ប្រូវីដា បានចូលរួមលើកទឹកចិត្តដល់កីឡាករគុនខ្មែរ ព្រំ សំណាង តាមរយៈការជួយឧបត្ថម្ភទឹក ប្រូវីដា ដែលជាប្រភេទទឹកព្រីន ជួយបំពេញជាតិទឹកដែលបាត់បង់បានឆាប់រហ័ស និងបង្កើនកម្លាំងបានលឿនជាពិសេសល្អសម្រាប់កីឡាករបន្ទាប់ពីហ្វឹកហាត់អស់កម្លាំងខ្លាំង នឹងបាត់បង់ជាតិទឹក ។
លោក ប្រូវីដា ខាងក្រុមហ៊ុន ប្រូវីដា បានលើកឡើងថា លោកជួយទឹកប្រភេទ ព្រីន ដល់កីឡាករ ព្រំ សំណាង ចំនួន៥០ កេះ បន្ទាប់ពីកីឡាករជម្រើសជាតិគុនខ្មែររូបនេះផ្តួលកីឡាករ បរទេស នៅកម្មវិធី Thai Fight អោយសន្លប់ទឹកទី១ទទួលបានខ្សែក្រវាត់ជូនប្រជាជនកម្ពុជា ក៏ដូចជាផ្តល់ការលើកទឹកចិត្តបន្ថែមទៀតសម្រាប់កីឡាករខេត្តកំពង់ស្ពឺរូបនេះត្រៀមប្រកួតជាលើកទី២ នៅថ្ងៃទី ២៦ ខែ កុម្ភៈ ២០២៣ ខាងមុខក្នុងកម្មវិធី ថៃហ្វៃ ដដែល ។ ព្រំ សំណាង បានសម្តែងការអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងចំពោះការគាំទ្រ និងការលើកទឹកចិត្តដល់រូបគាត់សម្រាប់ក្រុមហ៊ុន ប្រូវីដា ហើយគាត់សន្យាថានឹងប្រឹងប្រែងហ្វឹកហាត់និងប្រកួតអោយបានល្អសម្រាប់ប្រកួតបន្ទាប់ទៀត ។

លោក សែម បូរ៉ា , លោក ប្រូវីដា , កីឡាករ ព្រំ សំណាង និងលោក ស៊ីថូ ណាថាន់