Mbappe និង Messi ទំនងចូលលេងបានវិញពេលប៉ះ Bayern Munich នៅ UCL
ខ្សែប្រយុទ្ធ Kylian Mbappe និង Lionel Messi ទំនងជានឹងត្រលប់មកជួយ Paris Saint Germain ក្នុងជំនួបជាមួយ Bayern Munich ជើងទីមួយវគ្គ១៦ក្រុម UEFA Champions League នៅថ្ងៃទី១៥ ខែកុម្ភៈ។
សារព័ត៌មាន L’Equipe បានរាយការណ៍ថា Mbappe បានត្រលប់មកហ្វឹកហាត់វិញនៅទីស្នាក់ការកណ្តាលរបស់ PSG ត្រឹមតែ 3 ថ្ងៃមុនពេលតំណាង Ligue 1 ជួបជាមួយ Bayern ក្នុងជើងទីមួយនៃក្របខណ្ឌ Champions League វគ្គ១៦ក្រុម នៅ Parc des Princes ។ .
ប្រភពពីបារាំងបានវាយតម្លៃថា Mbappe ជិតជាសះស្បើយហើយ និងអាចលេងបាន។ កាលពីមុន ខ្សែប្រយុទ្ធវ័យ២៤ឆ្នាំបានរងរបួសសរសៃពួរក្នុងការប្រកួតជាមួយក្រុម Montpellier កាលពីថ្ងៃទី០២ ខែកុម្ភៈ ហើយបានខកខានការប្រកួតចំនួន៣លើកតទល់ Toulouse, Marseille និង Monaco ។
ទន្ទឹមនឹងនោះ Telefoot បាននិយាយថា ការជាសះស្បើយពីរបួសរបស់ Messi ក៏ដំណើរការល្អផងដែរ។ គេក៏អាចចូលរួមក្នុងសមរភូមិដ៏ធំនាពេលខាងមុខទល់នឹង Bayern៕