ខ្សែការពារ PSG ប្រើមេក្រូសូមទោសអ្នកគាំទ្រក្រោយចាញ់ Monaco
ខ្សែការពារPresnel Kimpembe បានសុំទោសទៅកាន់អ្នកគាំទ្រក្រុមតាមរយៈឧឃ្ឃោសនសព្ទ បន្ទាប់ពីពួកគេចាញ់ Monaco ៣ទល់នឹង១ ក្នុង Ligue 1។
PSG ដែលមិនមាន Kylian Mbappe, Lionel Messi និង Marco Verratti បានចាញ់ពីរដងក្នុងរយៈពេល៤ថ្ងៃ។
Wissam Ben Yedder បានបង្កើតឱកាស Aleksandr Golovin សម្រាប់គ្រាប់បាល់ដំបូងរបស់ Monaco។ Ben Yedder ខ្លួនឯងក៏រកបាន២គ្រាប់ម្នាក់ឯងថែមទៀត។
PSG ត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុម Bayern Munich ក្នុងការប្រកួត Champions League វគ្គ ១៦ក្រុមចុងក្រោយនៅថ្ងៃអង្គារ។
Mbappe ដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅកីឡដ្ឋាន Parc des Princes មានបញ្ហារបួសភ្លៅ ហើយគ្រូបង្គោល PSG លោក Christophe Galtier នឹងសង្ឃឹមថា Messi ជាសះស្បើយទាន់ពេលពីបញ្ហាសរសៃពួរ៕