
Ten Hag ចង់បានអតីតខ្សែប្រយុទ្ធ Stoke និង West Ham មកបំពេញតំណែងលេខ៩
Manchester United មានបំណងផ្ទេរយកខ្សែប្រយុទ្ធ Marko Arnautovic ដើម្បីបំពេញចន្លោះក្នុងតំបន់លេខ៩។
ក្នុងជំនួបសប្ដាហ៍ទី០១នៃក្របខណ្ឌ Premier League រដូវកាល២០២២/២០២៣ ចាញ់ Brighton លោក Erik Ten Hag អ្នកចាត់ការ Manchester United បានដាក់ Christian Eriksen លេងតំណែងលេខ៩ អមដោយ Jadon Sancho និង Marcus Rashford។
Arnautovic ធ្លាប់លេងនៅ Stoke City និង West Ham ខណៈរដូវកាលមុន គេរកបាន១៤គ្រាប់ពីការប្រកួត៣៣លើកនៅ Serie A សម្រាប់ Bologna។
លោក Ten Hag ក៏បានបដិសេធដំណឹងដែលថា បានសម្លឹងមើលកីឡាករដល់ទៅ២៥០នាក់ផងដែរ៕