U16 កម្ពុជា ត្រូវការឈ្នះមីយ៉ាន់ម៉ាចាំបាច់ក្នុងការប្រកួតចុងក្រោយក្នុងពូល
ក្រុមជម្រើសជាតិកម្ពុជា U16 នឹងបញ្ចប់វគ្គចែកពូលតទល់ ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា U16 ក្នុងពានរង្វាន់ AFF U16 BOYS CHAMPIONSHIP 2022 នៅប្រទេសឥណ្ឌូណេស៊ី នាវេលាម៉ោង៣ រសៀលថ្ងៃចន្ទ ទី០៨ ខែសីហា នេះ។
ក្រុមគោព្រៃជំទង់កម្ពុជាត្រូវការឈ្នះមីយ៉ាន់ម៉ា ជាចាំបាច់ និងរង់ចាំមើលលទ្ធផលម៉ាឡេស៊ី និងអូស្ត្រាលី ។ ក្នុងករណីអូស្ត្រាលីឈ្នះម៉ាឡេស៊ី នោះ កម្ពុជាអាចមានឱកាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
គិតត្រឹមពេលនេះ ថៃ និងឥណ្ឌូនេស៊ីមានកៅអីទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ខណៈវៀតណាមកំពុងឈរលេខ២៕