ឥន្ទ្រទេវីឡើងផ្ដាច់ព្រ័ត្រជើងឯកវិទ្យាល័យតទល់ឫស្សីកែវ
ក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវីបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រជើងឯកវិទ្យាល័យ បន្ទាប់ពីឈ្នះក្រុមវិទ្យាល័យច្បារអំពៅ ដោយលទ្ធផលសរុប៦ទល់នឹង៣។
ក្នុងការប្រកួតជើងទី២ នៅថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ក្រុមទាំង២ស្មើគ្នា១ទល់នឹង១។
ដូច្នេះវគ្គផ្ដាច់ព្រ័ត្រ ក្រុមវិទ្យាល័យឥន្ទ្រទេវី ត្រូវប៉ះក្រុមវិទ្យាល័យឫស្សីកែវ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ចំណែកក្រុមវិទ្យាល័យ ច្បារអំពៅត្រូវប៉ះក្រុមវិទ្យាល័យជ័យវរ្ម័ន ទី០៧ នៅថ្ងៃទី៣០ ខែវិច្ឆិកា នាទីលានបឹងត្របែក។
កាលឆ្នាំ២០១៩ ឥន្ទ្រទេវី បានឈ្នះឫស្សីកែវ វគ្គផ្ដាច់ព្រ័ត្រ ក្រសោបបានជើងឯក៕