ភ្នំពេញក្រោនបញ្ចប់កំណត់ត្រា១០០ភាគរយរបស់ព្រះខ័នរាជស្វាយរៀង
កំណត់ត្រាមិនរបូតពិតសោះគិតត្រឹម១០ប្រកួតដំបូងនៃក្របខណ្ឌ Cambodian Premier League រដូវកាល២០២៣/២០២៤ របស់ព្រះខ័នរាជស្វាយរៀង ត្រូវបានបញ្ចប់ហើយ នៅសប្ដាហ៍ទី១០។
ក្រុមកំពូលតារាងមួយនេះបានត្រឹមស្មើ០ទល់នឹង០ជាមួយម្ចាស់ផ្ទះភ្នំពេញក្រោនក្នុងការប្រកួតសប្ដាហ៍ទី១១ នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា។
ចំណែកភ្នំពេញក្រោនវិញ មិនទាន់ស្គាល់ពាក្យថា ឈ្នះនៅឡើយទេពីគ្រប់កម្មវិធី ចាប់តាំងពីឈ្នះក្រុមអូស្ត្រាលី Macarthur ក្នុងពានរង្វាន់ AFC Cup។ ក្នុងនោះ២ប្រកួតមុននៅលីគកំពូលកម្ពុជា ពួកគេចាញ់គិរីវង់ និងស្មើបឹងកេត មុន Macarthur វិញនៅអូស្ត្រាលី៕