ភ្នំពេញក្រោនឈ្នះលើកដំបូង ខណៈជំនួបព្រះខ័នរាជ-ណាហ្គាត្រូវលើកពេល
ក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន ទទួលបាន៣ពិន្ទុពេញជាលើកដំបូងក្នុងក្របខណ្ឌ Cambodian Premier League ក្រោយឈ្នះគិរីវង់សុខសែនជ័យ ៦ទល់នឹង១ ក្នុងការប្រកួត នៅថ្ងៃសៅរ៍ ទី០២ ខែមេសា។
ខ្សែបម្រើប្រយុទ្ធ Andres Nieto រកបាន៣គ្រាប់ម្នាក់ឯង។ ការប្រកួត៤លើកមុន ភ្នំពេញក្រោន ស្មើ២ និងចាញ់២។
លទ្ធផលផ្សេងៗទៀត បឹងកេត បានវាយបកយកឈ្នះវិសាខា ១ទល់នឹង២, អង្គរថាយហ្គឺរ ឈ្នះសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ៥ទល់នឹង៤។ ចំណែកព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ ត្រូវបានលើកពេលទៅប្រកួត វគ្គទី២ នៅថ្ងអាទិត្យ ទី០៣ ខែមេសា ដោយសារទីលានដក់ទឹកខ្លាំង៕