FIFA ពិន័យអាល្លឺម៉ង់
សហព័ន្ធកីឡាបាល់ទាត់អាឡឺម៉ង់ត្រូវបានពិន័យជាប្រាក់ចំនួន១០១០០ អឺរ៉ូ បន្ទាប់ពីបានបំពានលើបទប្បញ្ញត្តិស្តីពីសន្និសីទសារព័ត៌មានមុនការប្រកួតតទល់អេស្ប៉ាញក្នុងព្រឹត្តិការណ៍ World Cup ។
លើសពីនេះ DFB ក៏ត្រូវបានព្រមានកុំឱ្យប្រព្រឹត្តល្មើសម្តងទៀតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលនៅសល់។
ក្នុងសន្និសីទកាសែតមុនការប្រកួតអាល្លឺម៉ង់ទល់នឹងអេស្ប៉ាញ មានតែគ្រូបង្វឹក Hansi Flick ប៉ុណ្ណោះដែលបង្ហាញវត្តមាន។
យោងតាមបទប្បញ្ញត្តិរបស់ FIFA ក្រុមដែលចូលរួមក្នុងការប្រកួត World Cup មានកាតព្វកិច្ចធ្វើសន្និសីទសារព័ត៌មានមួយថ្ងៃមុនការប្រកួតដោយមានគ្រូបង្វឹក និងកីឡាករ។ ច្បាប់ទាំងនេះត្រូវបានចែងក្នុងមាត្រា ៤៤ នៃច្បាប់នៃការប្រកួត៕