វ័យត្រឹម១៥ឆ្នាំ និង២០៦ថ្ងៃ Camarda ក្លាយជាកីឡាករក្មេងជាងគេចូលលេងនៅ Serie A
Francesco Camarda បានក្លាយជាកីឡាករវ័យក្មេងជាងគេដែលបានចូលលេងនៅលីគកំពូលអ៊ីតាលី នៅថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានវ័យត្រឹម១៥ឆ្នាំ និង២០៦ថ្ងៃ។
ខ្សែប្រយុទ្ធរូបនេះត្រូវបានផ្លាស់ប្ដូរចូលសម្រាប់ AC Milan ដែលបានឈ្នះ Fiorentina ១ទល់នឹង០។
កំណត់ត្រាចាស់ គឺ Wisdom Amey របស់ Bologna ដែលមានវ័យ១៥ឆ្នាំ និង២៧៤ថ្ងៃ ពេលគេចូលលេងក្នុងឆ្នាំ២០២១។
Camarda បានចូលលេងក្នុងក្រុមធំ AC Milan ខណៈ Olivier Giroud ជាប់ពិន័យ និង Noah Okafor របួស។ គេទើបចូលលេងក្នុងពានរង្វាន់ UEFA Youth League ក្នុងខែកញ្ញា ដោយរកបាន២គ្រាប់តទល់ Newcastle United៕