កុងត្រារបស់ Lionel Messi ជាមួយ Paris Saint-Germain ១ថ្ងៃបានជាង១០ម៉ឺនដុល្លារ
ខ្សែប្រយុទ្ធ Lionel Messi បានសម្រេចការចុះកុងត្រារយៈ២ឆ្នាំជាមួយ Paris Saint-Germain ជាមួយជម្រើសបន្លាយសុពលភាពមួយឆ្នាំទៀត ដោយទទួលបានថ្លៃនឿយហត់៣៥លានអឺរ៉ូក្នុង១រដូវកាល។
ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនបានសម្រេចជ្រើសយកអាវលេខ៣០ជាមួយនឹងក្រុមថ្មីរបស់ខ្លួនដែលជាលេខចាប់ផ្តើមអាជីពបាល់ទាត់ដំបូងរបស់ខ្លួនពេលនៅជាមួយ FC Barcelona។
ដោយឡែកសម្រាប់ថ្លៃនឿយហត់របស់ម្ចាស់ពានរង្វាន់ Ballon d’Or ៦សម័យជាមួយក្រុមមហាសេដ្ឋីអារ៉ាប់វិញគឺត្រូវបានគេចុះផ្សាយមកថា ១ឆ្នាំទទួលបាន៣៥លានអឺរ៉ូ, ១ខែ ៣លានអឺរ៉ូ, ១សប្តាហ៍ ៧៥ម៉ឺនអឺរ៉ូ, ១ថ្ងៃ ១សែនអឺរ៉ូ, ១ម៉ោង ៤ពាន់អឺរ៉ូ, ១នាទី ៧៥អឺរ៉ូ ហើយ១វិនាទី១,៣អឺរ៉ូ។
គួរឱ្យដឹងថា Lionel Messi គឺជាកីឡាករទី៤ដែលផ្ទេរដោយឥតថ្លៃខ្លួនទៅកាន់ Paris Saint-Germain បន្ទាប់ពី Georginio Wijnaldum, Sergio Ramos និងអ្នកចាំទី Gianluigi Donnarumma។