ហុងកុង ត្រូវជំនួស កូរ៉េខាងជើង ចូលក្នុងពូលជាមួយ កម្ពុជា ពាន AFC U23 ASIAN CUP
ក្រុមជម្រើសជាតិបាល់ទាត់ ហុងកុង ត្រូវចូលជំនួស កូរ៉េខាងជើង នៃការប្រកួតវគ្គជម្រុះនៃពានរង្វាន់បាល់ទាត់ទ្វីបអាសុី អាយុក្រោម២៣ឆ្នាំ AFC U23 ASIAN CUP UZBEKISTAN 2022 ក្នុងពូល K ជាមួយ កម្ពុជា និង ជប៉ុន បន្ទាប់ពីធ្វើការចាប់ឆ្នោតនាថ្ងៃនេះរួច ។
មានក្រុមជម្រើសជាតិបាល់ទាត់ចំនួន ៨ ប្រទេសក្នុងពូល G H I J ដែលត្រូវដាក់អោយចាប់ឆ្នោតយក១ ដើម្បីចូលទៅពូល K បន្ទាប់ពីក្រុមជម្រើសជាតិបាល់ទាត់ កូរ៉េខាងជើង បានដកខ្លួនចេញពីការប្រកួត ។ ជម្រើសជាតិបាល់ទាត់ទាំង៨មាន ចិន , ទីម័រខាងកើត , ប្រុយណេ , ហ្វីលីពីន , មីយ៉ាន់ម៉ា , ហុងកុង , ឡាវ និង ម៉ាឡេស៊ី ហើយការចាប់ឆ្នោតនាទីក្រុងកូឡាឡាំពួ បានបង្ហាញថាក្រុមជម្រើសជាតិ ហុងកុង ដូចនេះក្នុងពូល K មាន ជប៉ុន , កម្ពុជា និង ហុងកុង ។
ការប្រកួតវគ្គជម្រុះនៃពានរង្វាន់បាល់ទាត់ទ្វីបអាសុី អាយុក្រោម២៣ឆ្នាំ AFC U23 ASIAN CUP UZBEKISTAN 2022 ក្នុងពូល K គ្រោងនឹងធ្វើឡើងនៅប្រទេស ជប៉ុន ដែលចាប់ផ្តើមពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២១ ៕