
ទោះទាត់បាល់មិនកើតក៏ បេយើរីន (Bellerin) នៅតែល្បីនិងអាចរកចំណូលបានយ៉ាងច្រើនដែរ!
នៅក្នុងកម្មវិធីបង្ហាញម៉ូតខោអាវបុរសសម្រាប់ហិមន្តរដូវនិងគិម្ហរដូវនាទីក្រុងឡុងចក្រភពអង់គ្លេសកាលពីចុងសប្តាហ៍កន្លងមកនេះ មានប្រិយ៍មិត្តបាល់ទាត់និងអ្នកសារព័ត៌មានមួយចំនួនមានការរំភើបចិត្តជាខ្លាំងនៅពេលដែលគេឃើញកីឡាកររបស់កាំភ្លើងធំ Arsenal Hector Bellerin បានបង្ហាញវត្តមាននៅក្នុងកម្មវិធីនោះដែរ។
ពួកគេមានការប្លែកចិត្តត្រង់ថា Bellerin បានស្លៀកពាក់ខោអាវសម័យទំនើបជាមួយនិងមួកដ៏ស្រស់ស្អាតព្រមទាំងពាក់វ៉ែនតាម៉ូតតូចសំប៉ែតដែលមើលទៅគឺពិតជាស្អាតសង្ហាមិនចាញ់តារាម៉ូដែលឡើយ។ ឆ្លើយទៅកាន់សារព័ត៌មាន Arsenal TV កម្លោះសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា គេចូលចិត្តស្លៀកសម្លៀកបំពាក់ដែលឡូយឆាយ ទាន់សម័យ និងប្លែក។ ពិតណាស់គឺរូបគេកើតចេញពីគ្រួសារដែលមានអាជីពជាអ្នកច្នៃម៉ូតខោអាវ ដូវនេះវិជ្ជាប្រចាំគ្រួសាររាប់ជំនាន់មួយនេះក៏បានធ្វើអោយគេចាប់អារម្មណ៍ហើយក៏បង្កើតម៉ូតប្លែកៗសម្រាប់ខ្លួនឯងផងដែរ។
អីចឹងហើយបានជា MSR ប្រាប់ទៅអ្នករាល់គ្នាថា ទោះទាត់បាល់មិនកើតក៏ បេយើរីន (Bellerin) នៅតែល្បីនិងអាចរកចំណូលបានច្រើនដែរព្រោះគេមានជំនាញដើរបង្ហាញម៉ូត ច្នៃម៉ូត បានយ៉ាងអស្ចារ្យ។