
បាល់ទាត់លីគកំពូល និងលីគ២កម្ពុជា ២០២២ នឹងប្រកួតដំណាលគ្នាដូចនៅអឺរ៉ុប
បើតាមស្មារតីអង្គប្រជុំក្នុងចំណោមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា, ក្រុមហ៊ុនលីគ និងក្លិបបាល់ទាត់ទាំង១៣ កាលថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២ បានសម្រេចជាឯកច្ឆ័ន្ទ កាត់ចេញនូវក្លិបចំនួន៥ គឺសូលទីឡូអង្គរ, អាស៊ីអឺរ៉ុបយូណាយធីត, ព្រៃវែងអេហ្វស៊ី, នគរបាលជាតិ និងអគ្គិសនីកម្ពុជា ទៅកាន់លីគទី២ ខណៈក្លិប៨នៅសល់នឹងបន្តលេងនៅលីគកំពូល។
ការសម្រេចបែបនេះដោយសារតែក្រុមទាំង៥មិនមានលក្ខណៈគ្រប់គ្រាន់ទៅតាមអាជ្ញាបណ្ណលីគ។
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនលីគបញ្ជាក់ថា ការប្រកួតក្របខណ្ឌកំពូល ឬ Cambodian Premier League និងលីគទី២ ឬ Cambodian League 2 នឹងចាប់ផ្ដើមដំណាលគ្នាពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ តទៅ ពោលប្រកួតរៀងរាល់ចុងសប្ដាហ៍ដូចគ្នា ដូចនៅអឺរ៉ុបអ៊ីចឹងដែរ។
សម្រាប់ការប្រកួតលីគកំពូលវិញ ដោយសារតែចំនួនថយមកត្រឹម៨ក្រុម នោះការប្រកួតនឹងធ្វើឡើងចំនួន៣ជុំ។ ក្លិបទាំង៨ដែលបំពេញបានតាមលក្ខន្តិកៈមាន ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៍ បឹងកេត អង្គរថាយហ្គឺរ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ និងគិរីវង់សុខសែនជ័យ។
លក្ខន្តិកៈសំខាន់ៗមាន៥ចំណុច គឺ ៖