Ramos បានកាតក្រហមលើកទី២៩ក្នុងអាជីព ខណៈ Sevilla ចាញ់ Sociedad
Sergio Ramos ត្រូវបានផ្ដល់កាតក្រហមជាលើក២៩ក្នុងអាជីព ខណៈ Sevilla ចាញ់ Real Sociedad ២ទល់នឹង១ ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលអេស្ប៉ាញ នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា។
អតីតប្រធានក្រុម Real Madrid ត្រូវបានផ្ដល់កាតក្រហមក្នុងនាទី៨៨ ក្រោយឈូស Brais Mendez។
នេះជាកាតក្រហមទី២១នៅ La Liga សម្រាប់ Ramos ផងដែរ។
ទន្ទឹមនឹងនេះ មិត្តរួមក្រុម Jesus Navas ក៏បានកាតក្រហមដូចគ្នា ដោយសារតែជួយតវារឿង Ramos៕