Milner ៖ វាពិតជាកិត្តិយសធំណាស់ដែលបានឈ្នះពានរង្វាន់ដំបូងជាមួយក្រុមហង្សក្រហម Liverpool
(BC-99)
James Milner បានបង្ហាញពីរអារម្មណ៍របស់ខ្លួននៅពេលដែលបានមករួមរស់ជាមួយក្រុម Liverpool មិនថាការខកខានឈ្នះពាន PL កាលពីរដូវកាលមុនឬយការឈ្នះពាន Champions League កាលពីរដូវកាលមុនដែរនុះទេ វាសុទ្ធតែជាអនុស្សាវរីយ៍ដ៏ល្អសម្រាប់រូបគេ។
អតីតខ្សែបម្រើក្រុមជម្រើសជាតិអង់គ្លេសរូបនេះបានចូលរួមជាមួយហង្សក្រហមនៅរដូវកាល ២០១៥-១៦ ប៉ុន្តែមិនទាន់បានឈ្នះពានរង្វាន់ណាមួយឡើយរហូតដល់ឆ្នាំ ២០១៩ ទើបគេអាចឈោងដៃចាប់យកពាន Champions League បន្ទាប់ពីឈ្នះក្រុម Tottenham ២-០ នៅទីក្រុងម៉ាឌ្រីដ។ វាក៏ជាកិត្តិយសលើកទី ១ ផងដែរសម្រាប់លោក Jurgen Klopp ដែលបានដឹកនាំក្រុម Liverpool ចាញ់នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ EFL Cup, Europa League និង Champions League ក៏ដូចជាពាន Premier League ដោយតាមពីក្រោយក្រុមជើងឯក Manchester City នៅរដូវកាល ២០១៨-១៩ ។ ។
បង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ Sky Sports ក្នុងកំឡុងពេលនៃការដាក់ខ្លួនឯងអោយនៅដាច់ដោយឡែក Milner បាននិយាយថា “វាពិតជាកិត្តិយសធំធេងណាស់ក្នុងការឈ្នះពានរង្វាន់ជើងឯកជាមួយ Liverpool ។ វាគឺជោគជ័យដ៏ធំធេងមួយដែលបានបង្ហាញយ៉ាងច្បាស់ពីភាពខ្លាំងរបស់ក្លឹប”។
ឆ្លើយតបទៅនឹងសំណួរស្តីពីភាពគួរតែជាម្ចាស់ជើងឯក Premier League រដូវកាលនេះ Milner បាននិយាយអោយថា ប្រាកដណាស់បើសិនជាមិនមានបញ្ហារារាំងដោយសារតែជំងឺឆ្លងទេ ម៉្លេះសម Liverpool រួមជាមួយប្រិយ៍មិត្តដង្ហែរពានយកមកតាំងនៅក្នុងក្លឹបបាត់ទៅហើយ!។
គួររម្លឹកដែរថា ហង្សក្រហម Liverpool នាំមុខ ២៥ ពិន្ទុលើគូប្រជែង Man City ក្នុងតារាង Premier League រដូវកាលនេះដែលមិនទាន់ដឹងច្បាស់ថាពេលណាទើបសកម្មភាពប្រកួតត្រឡប់មកបិទបញ្ចប់វិញ។