
ការប្រកួត Top 4 លីគកំពូលចាប់ផ្ដើមហើយ
ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ២០២២ ឈានចូលដល់ដំណាក់កាល Top 4 ហើយនៅថ្ងៃសៅរ៍ ទី២៩ ខែតុលា នេះ។
ក្នុងនោះបឹងកេតត្រូវទទួលព្រះខ័នរាជស្វាយរៀង នៅម៉ោង៣និង៤៥នាទីរសៀល និងវិសាខាប៉ះម្ចាស់ផ្ទះភ្នំពេញក្រោន ម៉ោង៦និង៣០នាទីល្ងាច។
២១ប្រកួតកន្លងទៅនៅក្របខណ្ឌ Cambodian Premier League វិសាខាមាន៤០ពិន្ទុ ស្ថិតនៅលេខ២ ពីលើក្រុមលេខ៣ភ្នំពេញក្រោន៤ពិន្ទុ។ ្រះខ័នរាជស្វាយរៀងមាន៤៦ពិន្ទុ នៅកំពូលតារាង និងបឹងកេតឈរលេខ៤ មាន៣៥ពិន្ទុ។
ដំណាក់កាល Top 4 នេះ ការគិតពិន្ទុ គឺរាប់បន្តពី៣ជុំកន្លងមក៕